ជាតិ
នយោបាយជាតិ
ឯកឧត្តម កឹម សុខា ៖ CNRP មិនបានគិត និងមិនបានត្រៀមធ្វើសកម្មភាពហិង្សាឡើយ រូបពីហ្វេសប៊ុកលោក កឹម សុខា
× ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា បានបដិសេធថា គណបក្សលោកមិនបានត្រៀមធ្វើសកម្មភាពណាមួយ ដែលបង្កហិង្សានៅក្នុងប្រទេសជាតិឡើយ។ ឯកឧត្តម កឹម សុខា ចាត់ទុកព័ត៌មានដែលចោទគណបក្សលោកថា មានគម្រោងបង្កអំពើហិង្សានេះ ជាព័ត៌មានមិនពិត ដើម្បីមួលបង្កាច់គណបក្សខ្លួន។
សេចក្តីប្រកាសព័ត៌មានគណបក្សសង្គ្រោះជាតិ ដែលបានស្រង់សម្ដីឯកឧត្តម កឹម សុខា នៅថ្ងៃទី៣០ សីហា បានសរសេរដូច្នេះថា៖«គណបក្សសង្គ្រោះជាតិ មិនបានគិត មិនបានត្រៀម និងមិនបានធ្វើសកម្មភាពណាដែលជាអំពើហិង្សា ដូចដែលគេមួលបង្កាច់ លាបព័ណ៌យើងនោះឡើយ ទាំងពេលមុនបោះឆ្នោត និងក្រោយពេលបោះឆ្នោតក៏ដោយ»។
បន្ថែមពីនេះឯកឧត្តម កឹម សុខា បានវាយតម្លៃថា ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន អាចធ្វើឲ្យប៉ះពាល់ដល់សេរីភាពត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខផងដែរ។
ការលើកឡើងរបស់ឯកឧត្តម កឹម សុខា នេះធ្វើឡើងស្របពេលដែល ក្រសួងមហាផ្ទៃ គ្រោងបើកការស៊ើបអង្កេតទៅលើគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងព័ត៌មានប៉ុនប៉ងធ្វើបដិវត្តព័ណ៌ និងប្រភពថវិការរបស់គណបក្សប្រឆាំងមកពីក្រៅប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com